លិខិតជូនដំណឹងអំពីការបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ

     យើង ដាក សម្ផស្ស ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ អ៊ា រីដា មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវលំ  ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ៣៤(រ) ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានចេញដីកាសម្រេចលេខ ១៤១ ក្រVII.អ.ធ/ដកស ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យសុំរបស់មេធាវី ស្រូយ សុជាតិ ជាអ្នកតំណាងដោយអាណត្តិឱ្យឈ្មោះ ហ៊ង អ៊ីហ្វុង ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមឈ្មោះ អ៊ា រីដា មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវលំ  ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាសម្រេចនៅបន្ទប់ក្រឡាបញ្ជី(ង) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។