ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តតាកែវ
នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៦, ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តតាកែវ ដែលមានសមាសភាពដូចខាងក្រោម៖
-លោកស្រី យិច ឈាណាវី ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក ជូ លឹមហ៊ាង ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក លី ចន្ថា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក ម៉ន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការតុលាការ
-លោកស្រី ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជី
-លោក ប៉ោ សុន្ទរ៉ា ក្រឡាបញ្ជី
-លោកស្រី ប៉ែន ចន្ទ័និមល ក្រឡាបញ្ជី
សមាសភាពចូលរួមពីសាលាដំបូងខេត្តតាកែវរួមមាន៖
-ឯកឧត្តម ធាម ចន្ទ័ពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ
-លោក លោកស្រី ជាអនុប្រធានសាលាដំបូង ចៅក្រម អនុប្រធានលេខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល នៃសាលាដំបូងខេត្តតាកែវសរុបចំនួន១៧នាក់ ។
ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តតាកែវ ដេីម្បី៖
១.ពិនិត្យអំពី នីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ
២.ពិនិត្យអំពីនីតិវិធីនៃការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ដេីម្បីជៀសវាងការឃុំខ្លួនជនត្រូវចោទហួសកំណត់ច្បាប់
៣.ធានាកុំឱ្យនីតិវិធីនៃការស៊ើបសួរមានភាពយឺតយ៉ាវដោយមិនសមហេតុផល
៤.ផ្តល់យោបល់លើចំណាត់ការ នីតិវិធីនៃការស៊ើបសួរឱ្យមានភាពល្អប្រសេីរ និងឆាប់រហ័ស
៥.ផ្តល់យោបល់អំពីការចាត់បញ្ជូនរបាយការណ៍ស្ថិតិឱ្យបានទៀងទាត់ និងពន្លឿនការដោះស្រាយរឿងក្តីអាទិភាព
៦.ពិនិត្យ និងទទួលយកសំណូមពរផ្សេងៗ។