ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
                       យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
 
        បង្គាប់មកឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ជា លីគន្ធ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥៥E0 ផ្លូវ៣២៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងជំទាស់ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) ក្នុងកម្មវត្ថុពី​ការ ប្តឹងដីកាសម្រេចលើកចោលបណ្តឹងទាស់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ គិតចាប់ពីថ្ងៃបានទទួលដំណឹងរហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ជាកំណត់។
 
       បើសាម៉ីដើមបណ្តឹងជំទាស់ មិនបានបង់ប្រាក់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញ អាចលើកចោលបណ្តឹងជំទាស់តាមមាត្រា ៨២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។