លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

       យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥០(រ) ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីបង្គាប់ឱ្យកូនបំណុលមកបង់ពន្ធ និងធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ តាមការផ្សាយជាសាធារណៈ។

    អាស្រ័យហេតុនេះ សូមឈ្មោះ ប៊ូ ស៊ន ចូលមកទទួលដីកាកោះបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅបន្ទប់ក្រឡាបញ្ជី(ង) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។