កិច្ចប្រជុំពិភាក្សាការងាររវាង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
កិច្ចប្រជុំពិភាក្សាការងាររវាង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
==============
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទិតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ភ្នំពេញ និងមានការចូលរួមពី ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ និង លោក អាន ប៊ូសុង អនុប្រធាននាយកដ្ឋាន បានទទួលជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា "អំពីការធ្វើបច្ចុប្បន្នភាពលើលទ្ធផលនៃការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ" ដែលដឹកនាំដោយ លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពី លោក ហ៊ុន សាងហាក់ អ្នកសម្របសម្រួលគម្រោង និង កញ្ញា គង់ បូរ៉ាន់ អ្នកសង្កេតការណ៍សវនាការ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើ ការផ្តល់មតិយោបល់ និងផ្តល់ធាតុចូលចំពោះលទ្ធផលនៃការសង្កេតការណ៍សវនាការរបស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥)។